ដាក់ប្រកាស ដោយ ៖ sambatkhmer | ខែ​ឧសភា 26, 2012

វិទ្យុបារាំងអត់ហ៊ានផ្សាយពីវីរៈជនសង្ឃខ្មែរ


បើនិយាយពីវិរៈជនសិទ្ធិមនុស្សចិន លោក Cheng Kong Chenវិទ្យុបារាំងភាសារខ្មែរ តែងតែផ្សាយតាមដានជូនពលរដ្ឋខ្មែរស្តាប់គ្មានលោះ មួយព្រឹត្តិករណ៍ណាមួយឡើយ តែចម្លែក គេកម្រឃើញវិទ្យុបារាំងផ្សាយអំពីព្រឹត្តិការណ៍នយោបាយ ឬព្រឹតិ្តការណ៍រំលោភសិទ្ធិមនុស្សនៅខ្មែរ ណាស់ គេឃើញវិទ្យុបាំរាំង ហ៊ានផ្សាយ ត្រឹមរបាយការណ៍នានារស់ស្ថាប័នណាមួយប៉ុណ្ណោះ។

គួនាស្រាប់ នៅក្នុងព្រិត្តិការណ៍វាយតប់ ចាប់ដាក់គុក ស្រ្តីខ្មែររងគ្រោះ និងព្រះវីរជនសង្ឃលួនសាវ៉ាត វិទ្យុបារាំង  ព្យាយាមបិទមាត់មិនចេញ ផ្សាយទេ ទោះបីជារឿងទាំងអស់នោះ គេផ្សាយកក្រើកពេញប្រទេសកម្ពុជា ដូចជា តាមវិទ្យុអាស៊ីសេរី វីអូអេ និងកាសែតភ្នំពេញប៉ុស្តិ៍ ឬក៏ កាសែតកម្ពុជាដេលីជាដើម។

វិទ្យុបារាំង ត្រូវបានមតិទូទៅនិយាយថា មិនវិទ្យុដែលហ៊ានផ្សាយគ្រប់បញ្ហាសង្គមទេ តែគេហៅថា វិទ្យុដើម្បីរស់ គឺផ្សាយដើម្បីតែមួយរស់ៗ តែប៉ុណ្ណោះ គឺមិនខុសពីវិទ្យុនានា ដែលជាវិទ្យុរបស់បក្សប្រជាជន ឬក៏ទូរទស្សន៍បក្សប្រជាជនឡើយ។

សម្បត្តិខ្មែរ

ដាក់ប្រកាស ដោយ ៖ sambatkhmer | ខែ​ឧសភា 26, 2012

វិរៈជនសិទ្ធិមនុស្សខ្មែរជាប់ចោទពីបទញោះញុង


ព្រះតេជគុណលួន សាវ់ាត ម្ចាស់ពានរង្វាន់សិទ្ធិមនុស្ស Helman/Helmeth ដែលជាស្ថានប័នសិទ្ធិមនុស្សធំមួយ តែងតែឲ្យពានរង្វាន់ទៅ មនុស្សល្អនានា ដែលខិតខំដើម្បីសិទ្ធិមនុស្សនោះ ត្រូវបានតុលការ ក្នុងអាណត្តិដឹកនាំរបស់លោក ហ៊ុនសែន ចេញដីការចោទពីបទ ញោះ ញង់ពលរដ្ឋឲ្យចេញតវ៉ាប្រឆាំងការរំលោភបំពានយកដី ពីសំណាក់មន្រ្តីរដ្ឋាភិបាល ដឹកនាំដោយបក្សប្រជាជន។

ដីការនេះបានចោទជាយូរមកហើយ គឺតាំងពីខែកុម្ភៈមកម្ល៉េះ តែអាជ្ញាធរបក្សប្រជាជន មានភាពស្ទាក់ស្ទើរក្នុងការបញ្ចេញដីការនេះជាសាធារ ណៈប្រឆាំងនឹងម្ចាស់ពានរង្វាន់សិទ្ធិមនុស្សរូបនេះ ដែលជាហេតុនាំឲ្យមតិទូទៅមើលឃើញថា ត្បិតតែមន្រ្តីបក្សប្រជានជ មានដូចជា មន្រ្តីរាជការស៊ីវិល ឬក៏មន្រ្តីសង្ឃ មានដូចជា សម្តេចទេពវង្ស សម្តេចនន់ ង៉ែត ដែលគេមើលឃើញថា ជាសង្ឃនយោបាយនោះ បាននិយាយថា គេមិនខ្លាចគុណតម្លៃនៃពានរង្វាន់នេះក៏ដោយ។

ភាពញញើតញញើម ដែលនាំឲ្យការចាប់សង្ឃផ្សឹក ក្លាយជារឿងខុសទម្លាប់។ ទម្លាប់ពីមុន ឲ្យតែគេឃើញសង្ឃណាធ្វើខុស គេក៏ចាប់ផ្សឹកភ្លាមៗ ហើយបញ្ជូនទៅតុលាការដើម្បីបំបិទមាត់ តែចំពោះម្ចាស់ពានរង្វាន់រូបនេះ សង្ឃនយោបាយទាំងនោះ មិនហ៊ានធ្វើអ្វី ដោយមិនប្រុងប្រយ័ត្នទេ ព្រោះខ្លាចចាប់ផ្សឹកទៅ នាំឲ្យកក្រើកពិភពលោក។

គេបានដឹងជាមុនហើយថា បើចាប់ព្រះតេជគុណលួនសាវ់ាតផ្សឹក ហើយបញ្ជូនទៅគុក នឹងមិនធ្វើឲ្យរឿងនេះចប់ទៅដោយស្ងៀមស្ងាត់ទេ គឺច្បាស់ជាធ្វើឲ្យបក្សប្រឆាំងកាន់តែចំណេញនយោបាយ ដូច្នេះគេព្យាយាមរុកគួនព្រះអង្គដោយប្រការផ្សេងៗ ដូចជា គំរាមចាប់ដាក់គុក ដេញមិនឲ្យនៅវត្តជាដើម។

កន្លងមក គេឃើញមានការចាប់ព្រះអង្គជាច្រើនលើក ហើយព្រមទាំងគំរាមផ្សឹកក៏ច្រើនលើកផងដែរ តែទីបំផុត អាជ្ញាធរសង្ឃដែលអ្នកខ្លះ គេហៅថាសង្ឃប្រាំពីរមករានោះ បានដោះលែងវិញ នាំឲ្យកិតិ្តយសរបស់ព្រះអង្គកាន់តែល្បីល្បាញ។

អ្វីដែលគេសរសើបំផុតនោះគឺ ភាពមិនចេះភ័យខ្លាចចំពោះគុកច្រវ៉ាក់របស់ព្រះតេជគុណលួនសាវ៉ាត ដែលតែងតែញញឹមជានិច្ច ពេលដែល គេចាប់ព្រះអង្គម្តងៗ។

តើព្រះតេជគុណលួនសាវ៉ាត នឹងឈប់តាវ៉ា ឬក៏ត្រូវជាប់គុកនៅថ្ងៃអនាគត់?

ដាក់ប្រកាស ដោយ ៖ sambatkhmer | ខែ​ឧសភា 26, 2012

ឈ្នានិះសកម្មជនCPPនៅផ្សារដើមថ្កូវយប់ម៉ិញ


ការប្រជែងនយោបាយបែអន់មារយាទរបស់CPPរួមមាន៖

១-តាមរំខានបក្សផ្សេង

២-ប្រើអំណោយទិញសន្លឹកឆ្នោត

៣-ហៅពលរដ្ឋទៅប្រជុំឲ្យដេញក្បួនបក្សផ្សេងចេញពីមុខផ្ទះ

៤-គំរាម ហៅឲ្យស្បថ

យប់ម៉ិញ ព្រោះតែខ្ញុំអត់ផ្សុកពេក ក៏ចេញពីផ្ទះនៅម្តុំច្បារអំពៅ ចូលទៅក្រុងលេង ចៃដន្យខ្ញុំក៏ជិះម៉ូតូដល់រង្វង់មូលផ្សារដើមថ្កូវ។ ដល់រង្វង់ មូលខ្ញុំឃើញឡានទ្រង់មួយតោនកន្លះមួយ ដឹកស្លាយបញ្ចាំងវីដេអូស្តីពីការឃោសនារបស់បក្សសមរង្ស៊ី។ នៅក្នុងស្លាយនោះ គេមានបញ្ចាំងវី ដេអូ ស្តីអំពីការតវ៉ានានារបស់ប្រជាជន ក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅពីក្រោយមិនដល់១០០ម៉ែត្រផង មានឡានមួយទៀតរបស់បក្សប្រជាជន បើកដេញតាម ហើយព្យាយាមចក្រចម្រៀងស៊ិនស៊ីសាមុតយ៉ាង លឺៗ។ មុនដំបូងខ្ញុំមិនចាប់អារម្មណ៍ថា ឡានបក្សប្រជាជនដេញតាមនេះ ក្នុងបំណងអ្វីនោះទេ ដោយបុរេវិនិច្ឆ័យថា វាជារឿងឡានជួបគ្នា ដោយចៃដន្យតែប៉ុណ្ណោះ ប្រហែលជាដល់ចំណុចណាមួយ ឡានបក្សប្រជាជន និងបិទៅផ្លូវផ្សេងហើយ។

ឡានឃោសនាបក្សសមរង្ស៊ី បានបើកវង់ចុះវង់ឡើង ទៅផ្លូវផ្សេងៗ តែឡានបក្សប្រជាជននៅតែដេញតាមមិនព្រមទៅណា ទើបខ្ញុំដឹងថា បុរេ វិនិច្ឆ័យរបស់ខ្ញុំមុននេះ ដូចជាឲ្យតម្លៃគុណធម៌បក្សប្រជាជនពេកហើយ តាមពិត រៀបធ្វើនយោបាយអន់ថោករបស់បក្សនេះមិនត្រូវបានបោះ បង់ឡើយ គឺឡានបក្សប្រជាជនដេញតាមនេះ មិនមែនឡានឃោសនាទេ គឺឡានដេញតាមចាក់មេក្រូ ធ្វើម៉េចកុំឲ្យពលរដ្ឋស្តាប់លឺគោល នយោបាយបក្សសមរង្ស៊ីតែប៉ុណ្ណោះ។

មនុស្សទាំងឡាយ ចេះតែមើលរូបភាពអយុត្តិធម៌នានានៅក្នុងវិដេអូ ដោយអ្នកខ្លះជិះម៉ូតូងាកមើល អ្នកខ្លះឈប់ម៉ូតូមើល អ្នកនៅតាមផ្លូវ នៅ ពេលលឺសំឡេងស្រែកយំចេញពីវីដេអូ គេក៏រត់ចេញពីផ្ទះមកមើល ហើយគេមើលដោយបញ្ឈរភ្នែកមិនដាក់។

ឡានឃោសនាបក្សសមរង្ស៊ីបានទៅដល់ជ្រុងផ្សារទួលទំពូង ភាពឥសាន្ត ដើម្បីចាក់ឲ្យអ្នកមកផ្សារទួលទំពូងពេលយប់ និងអ្នកលក់មើល ពេលនោះឡានតាមឈ្នានិះ«ឈ្នានិះសកម្មជន» បានបើកទៅហួសបន្តិច ទៅជិតដល់សាលាទួលទំពូង ហើយក៏បកមកវិញ មកឈប់ផ្ទះ មគឺផ្ទះលក់ថ្នាំពេទ្យ ហើយក៏ចាក់ចង្រៀងលឺៗដោយបែមេក្រូមកឡានបក្សសមរង្ស៊ី។

មនុស្សឈរមើលការវាយធ្វើបាបយ៉ាងកុះករគេមើលយ៉ាងជក់ចិត្ត តែយូរៗ គេសម្លឹងទៅខឹងជើងម្តង ព្រោះគេថ្លង់សំឡេងរំខានពីឡានឈ្នា និះសកម្មជន គេមានអារម្មណ៍មួលម៉ៅ។ ខណៈនោះមានស្រ្តីម្នាក់ដែលកំពុងឈរមើល ក៏មកសើចដាក់ខ្ញុំ បន្ទាប់គាត់មើលទៅឡានរបស់ បក្សប្រជាជនដោយមិនសប្បាយចិត្តរួចហើយ។

«មុនពេលបោះឆ្នោត មេភូមិ ចៅសង្កាត់ហៅទៅប្រាប់រួចហើយថា បើឃើញឡាន ឬក្បួបឃោសនា របស់បក្សណាក្រៅពីបក្សប្រជាជន ត្រូវតែដេញចេញទៅ ពិសេសពេលមនុស្សមើលច្រើន…ដូចពេលនេះអ៊ីចឹង គេមកតាមចាក់ដើម្បីរំខាន…»

គាត់កំពុងតែនិយាយ ភ្លេចមើលទៅអ្នកលក់ផ្លែឈើម្នាក់ ដែលកំពុងតែរៀបចំផ្លែឈើត្រៀមទៅផ្ទះ បុរសនោះចេះតែមើលទៅស្លាយ និងមើលទៅមនុស្សឈរមើលដោយមិនសប្បាយចិត្ត។ ខ្ញុំឆ្ងល់ណាស់ហេតុអ្វីក៏គាត់មិនសប្បាយចិត្ត ហើយជិះម៉ូតូ បញ្ច្រៀតអ្នកឈរមើល ទៅវិញ ដោយផ្លូវមួយវាលមិនព្រមចេញម៉ូតូ?។

ត្រូវរង់ចាំរហូតមកដល់វិញ ទើបយើងដឹងថា មូលហេតុដែលនាំឲ្យបុរសអ្នកលក់ផ្លែឈើនោះ មិនសប្បាយចិត្តចំពោះអ្នកឈរមើលភាពរង គ្រោះរបស់ប្រជាពលរដ្ឋ គឺមកពីគាត់មានពាក់នាឡិការអំណោយបក្សប្រជាជន។

ឡាននៅបញ្ចាំងបន្តទៀត ហើយឡានឈ្និះនេះសកម្មជនក៏មិនទៅណាដែល រហូតដល់ឡានបក្សសមរង្ស៊ីចេញ ទើបគេចេញទៅដែរ។

សម្បត្តិខ្មែរ

ដាក់ប្រកាស ដោយ ៖ sambatkhmer | ខែ​ឧសភា 25, 2012

សម្តេចនួនង៉ែតអត់សូវសឿង


ខណៈដែលពេលបោះឆ្នោតជិតមកដល់ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ គឺម្ចាស់ពានរង្វាន់សិទ្ធិមនុស្សអន្តរជាតិ ភិក្ខុ លួន សាវ៉ាត ត្រូវអាជ្ញាធរ លោកហ៊ុនសែនចាប់ព្រះកាយ ដឹកនាំទៅវត្តបទុមវត្តិ ដោយឃាត់អស់មិនឲ្យអ្នកណាចូលទៅក្នុងវត្តនោះទេ ដូចជាសកម្មភាព ដែលប៉ូលិសកំ ពុងតែព័ទ្ធចាប់ឧក្រិដ្ឋជនដ៏គ្រោះថ្នាក់មួយអ៊ីចឹង ។

អ្នកកាសែត និងមន្រ្តីសិទ្ធិមនុស្សនានា ត្រូវបានហាមឃាត់មិនឲ្យចូលទៅកន្លែងដែលគេឃាត់ព្រះតេជគុណលួនសាវ៉ាតទេ រហូតដល់ព្រះអង្គ ត្រូវបានគេឲ្យចេញមកវិញ ដោយទទួលដំណឹងថា ព្រះអង្គ មិនត្រូវបានគេផ្សឹកទេ តែគេបានបង្ខំព្រះអង្គឲ្យចុះកិច្ចសន្យា បញ្ឈប់ការជួយពល រដ្ឋក្នុងការស្វែងរកយត្តិធម៌ទៀត។

ព្រះអង្គលួនសាវ៉ាត  បានក្លាយជាមនុស្សម្នាក់ដ៏ល្បីឈ្មោះ និងមានប្រជាប្រិយគួសម ដោយព្រះអង្គក្លាយជាសកម្មជនម្នាក់ដែល អង្គការជាតិ និងអន្តរជាតិយកចិត្តទុកដាក់ ។

ជាធម្មតា ព្រះអង្គជាបន្លាក្នុងភ្នែករបស់មន្រី្តសង្ឃនានា ពិសេសមន្រ្តីធំៗដែលគេគិតថា ជាមេចលនានយោបាយបក្សប្រជាជនប្រចាំពុទ្ធសាស នា បានបង្ខំព្រះអង្គមិនឲ្យស្នាក់នៅវត្ត និង ហាមវត្តទាំងអស់មិនឲ្យទទួលព្រះអង្គ។

ជាធម្មតា បើសង្ឃធម្មតា ឲ្យតែមានកំហុស គឺអាជ្ញាធរចាប់ផ្សឹកភ្លាមៗ ដោយខ្លួនឯង មិនបាច់នៅវែងឆ្ងាយ ចាំដល់សង្ឃគណប្រកាសអីទេ តែហេតុអ្វីបានជា គណសង្ឃខ្មែរមិនផ្សឹកព្រះអង្គ?

បើតាមចរិតនយោបាយរបស់សង្ឃខ្មែរ គឺចង់ផ្សឹកណាស់ តែទាស់ផ្សឹកទៅ វាជារឿងអាមាសពេក ដោយហេតុមនុស្សនៅទូទាំងស្រុកខ្មែរ មើលឃើញថា ព្រះអង្គជាមនុស្សល្អ សង្ឃល្អ ហើយខ្លួនជាមេដឹកនាំសាសនា មើលឃើញថាខុសវិញនោះ។

រឿងមួយដែលគួរឲ្យឆ្ងល់បំផុតនោះគឹ តើព្រះតេជគុណលួនសាវ់ាត ខុសក្នុងវិន័យចំណុចណា? តើព្រះអង្គបរាជិកមែនទេ? មិនមានខុស សោះ នេះបើតាមដីការរបស់ព្រះតេជគុណ ព្រះអង្គសង្គ្រោះមនុស្សជាទង្វើរដែលព្រះសង្ឃត្រូវធ្វើ។

សម្បត្តិខ្មែរ

ដាក់ប្រកាស ដោយ ៖ sambatkhmer | ខែ​ឧសភា 22, 2012

តើត្រូវខ្លាចពាក្យសម្បថឬ?


មានសំណួរមួយចោទឡើងថា នែអ៊ុំ ពូ មីង ក្មួយ តើបោះឆ្នោតឲ្យបក្សគេហ្នឹង តើស្រឡាញ់គេមែនទេ?យល់ថាគេល្អមែនទេ?

គាត់ធ្វើមុខស្រពោន ហើយឆ្លើយដោយសម្តែងការឈឺចាប់ថា មិនមែនទេបក្សដែលចង់បោះឲ្យជាបក្សផ្សេង មិនមែនបក្សនេះទេ។

សួរបន្តទៀតថា ចុះបើស្រឡាញ់បក្សផ្សេង ម្តេចក៏មិនបោះឲ្យបក្សផ្សេង បែជាបោះឲ្យបក្សហ្នឹងទៅវិញ? គាត់កាន់តែស្រពោន ហើយ ឆ្លើយមកវិញថា ចុះបើគេឲ្យអំណោយយើង យើងមិនបោះឲ្យគេម្តេចហ្នឹងកើត? ចុះបើមិនស្រឡាញ់គេ ទៅយកអំណោយគេធ្វើអ្វី? ចុះបើ គេបង្ខំ ឲ្យយក? បើយើងមិនយក គេមិនថាយើងបក្សផ្សេង គេនឹងធ្វើទុក្ខបុកម្និញយើងមិនខាន។

ចុះបើគ្រាន់តែយកអំណោយគេ បោះឆ្នោតឲ្យទៅអ្នកយើងស្រឡាញ់ធម្មតាទៅមិនបានឬ? បើបោះឆ្នោតនោះគេមិនដឹងផង?

គាត់បើកភ្នែកធំៗ ហើយនិយាយដោយភ័យថា មិនបានទេ ព្រោះយើងស្បថនឹងគេរួចហើយ ពេលទទួលអំណោយនោះថាបោះឆ្នោតឲ្យបក្ស គេ។

ស្បថ? បើបោះឲ្យគេដោយសារស្បថ ម្តេចក៏ស្បថធ្វើអ្វី? គាត់ឳនមុខចុះស្ទើតែស្រក់ទឹកភ្នែក ហើយនិយាយដោយអស់សង្ឃឹមថា គេបង្ខំឲ្យ យើងស្បថ តើយើងធ្វើម្តេចនឹងកើតទៅ?

តើពាក្យសម្បថដែលកើតឡើងដោយការបង្ខំរបស់បក្សមួយ ដើម្បីឲ្យគេបោះឆ្នោតឲ្យខ្លួននោះ ពិតជានាំគ្រោះមែនទេ បើសិនជាយើងមិនគោ រពពាក្យសម្បថ?

នឹកឃើញពាក្យសម្បថ ខ្ញុំនឹកឃើញដល់តំណាងរាស្រ្ត ក៏ដូចជាមន្រ្តីធំៗ ដែលតែងតែស្បថចំពោះមុខ បារមីទាំងទាំងដប់របស់ខ្មែរយើង ដោយអះអាងថា គេនឹងទទួលក្តីវិនាសណាមួយ បើសិនជាគេហ៊ានធ្វើការឲ្យជាតិមិនប្រកបដោយភាពស្មោះត្រង់នោះ។

សំណួរសួរថា តើឡានទំនើបៗច្រើនគ្រឿង និងវីឡាធំៗរបស់មន្រ្តីទាំងនោះ កើតឡើងដោយប្រាក់បៀរវត្សសុទ្ធចិត្តមែនទេ? តើគេពិតជា មិនក្បត់ពាក្យសម្បថទៅលួចទ្រព្យ កិបកេងទ្រព្យជាតិទេ? ចុះបើគេក្បត់ពាក្យសម្បថយ៉ាងនេះ តើគេមានរឿងអ្វីកើតឡើង? គេមានតែ មានទៅៗ មានភាពស្តុកស្តមទៅ។

គឺមិនខុសពីមន្រ្តីដែលបង្កើតច្បាប់ឲ្យគេគោរព តែខ្លួនមិនគោរពនោះទេ មន្រ្តីទាំងនោះក៏អ៊ីចឹងដែរ បង្ខំឲ្យពលរដ្ឋស្បថ គោរពពាក្យសម្បថ តែខ្លួនគោរពពាក្យសម្បថ ។

និយាយមកដល់អ្នកបោះឆ្នោតវិញ យើងមិនចង់ស្បថទេ តែសកម្មជនបក្សគេបង្ខំឲ្យយើងស្បថតើមានន័យថាម៉េច? សម្បត្តិខ្មែរឲ្យយោបល់ ថា ព្រលឹងដូនតា និងបារមីរក្សាប្រទេសកម្ពុជា មិនមែនចេះតែដាក់ទោសមកខ្មែរ ដោយមិនពិចារណានោះទេ ពេលលោកដាក់ទណ្ឌកម្ម ឬក៏ បរាមុខចំពោះកូនចៅខ្លួន មុខតែលោកពិចារណារកថា តើយើងស្បថដោយអស់ពីចិត្ត ឬក៏កើតឡើងដោយការបង្ខំពីអ្នកដទៃនោះទេ គាត់ច្បាស់ជាមិនស្តាប់បញ្ជាមនុស្សអាក្រក់ឲ្យទៅបំផ្លាញជាតិនោះទេ ដូច្នេះសូមពលរដ្ឋអ្នកបោះឆ្នោតកុំខ្លាចឡើយ បើគេបង្ខំបងប្អូនឲ្យស្បថ ដើម្បីបោះឆ្នោតឲ្យគេ ។

សូមបងប្អូនបោះឆ្នោតឲ្យអ្នកណាដែលបងប្អូនស្រលាញ់ចុះ ខ្ញុំជឿជាក់លើភាពយុត្តិធម៌នៃដូនតាខ្មែរថា នឹងមិនស្រឡាញ់មនុស្សអាក្រក់ នោះឡើយ។

ខ្ញុំមិនទទូចឲ្យពលរដ្ឋខ្មែរបោះឆ្នោតឲ្យបក្សណាទេ តែសូមកុំឲ្យសោះ កុំបោះឲ្យបក្សណាដែលបង្ខំលោកអ្នកឲ្យបោះឆ្នោតឲ្យគេ ព្រោះបើ លោកអ្នកបោះឲ្យបក្សអាប្រិយបែបនេះ បក្សនោះនឹងកាន់តែមានអំណាចមកបង្ខំយើង និងធ្វើបាបយើងបន្តទៀតមិនខាន។

ម្យ៉ាងទៀត បើយើងបោះឆ្នោតឲ្យបក្សដែលកើតឡើងដោយការគំរាមកំហែងគេបែបនេះ ហាក់ដូចជាលោកអ្នក ជាក្រុមតែមួយក្នុងក្រុម ដែលបង្ខំគេ ដើម្បីយកអំណាចទៅលួចជាតិ ឬក៏ជិះជាន់កេងប្រវញ្ញអ្នកវិញអ៊ីចឹង។

សម្បត្តិខ្មែរ

ដាក់ប្រកាស ដោយ ៖ sambatkhmer | ខែ​ឧសភា 19, 2012

CPPសុំសិទ្ធិបន្តការដេញប្រជាពលរដ្ឋយកដី


កាលពីថ្ងៃ១៨ខែឧសភាម្សិលម៉ិញ គណបក្សនយោបាយទាំងអស់ ចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ ក្នុងនោះ គណបក្សប្រជន ដែលភាគច្រើនជាសមាជិករដ្ឋាភិបាល ដែលមានប្រាក់ខែតិចជាង ឬលើមួយលានរៀលបន្តិចបន្តួច បានជិះ ឡានសុទ្ធតែលិចស៊ីសេរីខ្ពស់ចូលរួមឃោសនា ហើយគេបាននិយាយថា«សូមបោះឆ្នោតឲ្យបក្សប្រជាជនបន្តទៀត?»

តើពាក្យថា សូមបោះឆ្នោតឲ្យបក្សប្រជាជនបន្តទៀត មានន័យថាម៉េចទៅ?

ចម្លើយនឹងសំណួរនេះគឺងាយយល់ទេសម្រាប់អ្នកបោះឆ្នោតទាំងឡាយ ការការឃោសនានេះគឺមានន័យថា បើលោកអ្នកបោះ ឆ្នោតឲ្យបក្សប្រជជនបន្ត លោកអ្នកគឺបន្តឲ្យបក្សប្រជាជនធ្វើការងារបន្ត លើបញ្ហាមួយចំនួនដូចជា៖

១-ការបណ្តេញពលរដ្ឋយកដីឲ្យក្រុមហ៊ុនដែលជាមាជិកបក្សប្រជាជន

តើលោកអ្នកស្រឡាញ់មន្រ្តី ឬក៏អ្នកមានទាំងឡាយ នៅក្នុងបក្សប្រជាជនទេ? តើអ្នកបោះឆ្នោតចង់ឲ្យមន្រ្តី និងអ្នកមានទាំងនោះ កាន់តែមានទេ?បើចង់ឲ្យពួកនោះមានកាន់តែខ្លាំង សូមបោះឆ្នោតឲ្យបក្សប្រជាជនចុះ បក្សប្រជាជន នឹងប្រើអាជ្ញាធរ ទៅសំពង ក្បាលពលរដ្ឋ ឬក៏ចុងកាណុងរបស់អាជ្ញាធរទៅដេញបាញ់ពលរដ្ឋក្រីក្រ មកឲ្យអ្នកមានៗដូចចិត្តមិនខាន។

តើលោកអ្នកនៅស្ទាក់ស្ទើរថា បក្សប្រជាជន នឹងមិនយកដីអ្នកក្រឲ្យអ្នកជាទីស្រឡាញ់របស់លោកអ្នកឬ? មិនមែនកុហក់ទេ លោក អ្នកមើលតែកុរណីនៅបឹងកក់ រដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុះមុត ដើម្បីបុព្វហេត្ការពារផលប្រយោជន៍អ្នកមាន បើទោះ ត្រូវបង្ហូរឈាម ឬបង្ហូរទឹកភ្នែកអ្នកក្រអស់ប៉ុន្មាលានដំនក់ក៏ដោយ។ ភស្តុតាងដែលបង្ហាញការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដើម្បីការ ពារប្រយោជន៍បក្សពួក និងអ្នកមានៗ បង្ហាញច្បាស់ហើយ នៅក្នងការបណ្តេញចេញនៅបឹងកក់មានដូចជា ចាប់ខ្លួនម្ចាស់ដី សំពងក្បាលនឹងដំបងឆក់ ឬក៏វាយនឹងស្វ័យកំាភ្លើងជាការព្រមានចំពោះម្ចាស់ដីថា ឯងជាជនថោកទាបដែលមិនស្រឡាញ់អ្នក មាន មិនព្រមលះបង់ទ្រព្យឲ្យអ្នកមាន។

២-ឧទារហ៍ទីពីរនៅបុរីកីឡា ដែលមកដល់ពេលនេះ តំណក់ទឹកភ្នែកមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ពលដ្ឋទាំងអស់ កំពុងតែ ស្រក់ទឹកភ្នែក ហើយត្រូវបានគេរុញចេញពីក្រុង ឲ្យរស់នៅយ៉ាងវេទនា គឺដើម្បីយកដីពួកគេឲ្យទៅអ្នកមានដែលគេដឹងថា ជាអ្នក គាំទ្របក្សប្រជាជន។ តើប៉ុណ្ណេះ លោកអ្នកនៅតែមិនជឿទៀតថា បក្សប្រជាជន ប្តេជ្ញាចិត្តដើម្បីបុព្វហេតុអ្នកមាន? ដើម្បីឲ្យុបងប្អូន កាន់តែជឿច្បាស់ នៅមានការបាញ់កម្មករនៅស្វាយរៀងដែលមកដល់ពេលនេះ អ្នកបាញ់រដ្ឋាភិបាលមិនខ្ចីចាប់ សរបញ្ជាក់ឲ្យឃើញថា ការយកចិត្តទុកដាក់ចំពោះបក្សពួកខ្លួនគឹមានកម្រិតខ្ពស់ជាងពលរដ្ឋធម្មតា។

មួយទៀត គឺការបាញ់នៅក្រចេះ បាញ់នៅឆ្លូងស្លាប់កុមារីម្នាក់ និងបញ្ហាផ្សេងៗទៀត ដូច្នេះបើបងប្អូនស្រឡាញ់ទង្វើរទាំងអស់ នេះ លោកអ្នកពេញចិត្ត សូមបោះឲ្យបក្សប្រជាជន តែបើមិនពេញចិត្ត សូមកុំបោះឲ្យសោះ បោះឲ្យគណបក្សផ្សេងទៅ។

សម្បត្តិខ្មែរ

ដាក់ប្រកាស ដោយ ៖ sambatkhmer | ខែ​ឧសភា 17, 2012

ផ្លូវជាតិសម្រាប់ហ្វឺកហ្វឺនការបើកបរ


បើនិយាយថារដ្ឋាភិបាលមិនកើតមិនចេះមើលផ្លូវ ដូចជាមិនត្រុវ ព្រោះផ្លូវនេះជាផ្លូវសំខាន់ទៅកាន់ខេត្តជាច្រើន ហើយបើនិយាថា រដ្ឋាភិបាលអត់លុយធ្វើ ក៏រិតតែខុស ព្រោះប្រវែងដែលមិនល្អក៏មិនវែងដែរ គឺត្រឹមតែពីច្បារអំពៅ ទៅក្តីតាកុយប៉ុណ្ណោះ។

តើលោកអ្នកចង់ជិះផ្លូវតូចចង្អៀតទេ? តើលោកអ្នកចង់ជិះផ្លូវដែលរលាក់ខ្លាំងទេ? តើលោកអ្នកចង់ជ្រែឡានដែលកកកុញទេ? ហើយតើលោកអ្នកចង់ជិះកាត់ភក់ ឬក៏ជំហក់យ៉ាប់រយពាន់ទេ?

បើសិនជាលោកអ្នកចង់មានជីវិតផ្សេងព្រេងបែបនេះ សូមប្រញាប់ឡើង មកជិះផ្លូវជាតិលេខ១ ពីច្បារទំពៅទៅក្តីតាកុយ លោក អ្នកនឹងមិនខកបំណងឡើយ ផ្លូវនេះនឹងបំពេញតម្រុវការទាំងអស់នេះរបស់លោកអ្នក។

ទស្សចរដ៏រំភើបរីករាយ

ប្រសិនជាលោកអ្នកជិះតាមផ្លូវមុនីវង្ស មុនពេលទៅដល់ផ្លុវជាតិលេខ១ ដែលជាផ្លូវគេទុកឲ្យខូច ក្នុងបំណងហ្វឹកហ្វឺនអ្នកបើកបរ ឲ្យសាំនឹងស្ថានភាពលំបាកនោះ លោកអ្នកនាងបានឃើញហាងកាហ្វេពីរឬបីដែលជាហាងកាហ្វេររបស់យួន។ បន្ទាប់ពីនោះ លោកអ្នកនាងដល់ស្ពានច្បារអំពៅ ឆ្លងទៅ លោកអ្នកនឹងបានឃើញផ្ទះតូចៗនៅតាមទន្លេ ភាគច្រើនជាផ្ទះជនជាតិយួន និងនៅ ផ្សារដោយអ៊ូអរ ដោយជនជាតិយួន យ៉ាងច្រើន ដែលផ្សារនេះ ត្រូវបានពលរដ្ឋខ្មែរខ្លះនិយាយលេងសើចថា សាយហ្គន២ទៀត ផង។

ឆ្លងស្ពានមក លោកអ្នកច្បាស់ជាគេចមិនផុតនឹងត្រូវប្រជ្រៀតជាមួយឡានម៉ូតូទៅមកយ៉ាងកកកុញ លាយឡំដោយជនជាតិ យួតរត់ឆ្លងថ្នល់ប្រសេកប្រសាចចុះឡើងៗមិនដាច់ ដើម្បីចេញចូលផ្សារច្បារអំពៅ។ ផុតពីផ្សារច្បារអំពៅទៅ អ្វីដែលលោកអ្នក ប៉ងនោះក៏មកដល់ គឺផ្លូវយ៉ាងគ្រលិចគ្រលុក ហើយសងខាងផ្លុវ មានដីទុកគ្រាន់បង្កើតជាភក់ប្រឡាក់យាន ឬក៏សម្លៀកបំពាក់ នៅរដូវភ្លៀង និងហុយគ្រាន់លោកអ្នកហិតកំសាន្តលេង នៅរដូវក្តៅ។

លោកអ្នកនាងលាន់មាត់ថា «អស្ចារ្យ»ជាប់ជានិច្ចនៅពេលដែលោកអ្នកដល់ទីនោះ។ ប៉ុន្តែកុំភ័យឲ្យសោះថា ស្ថានភាពផ្លូវដ៏វិចិត្រ នេះ នាងបាត់បង់ពីលោកអ្នកឆាប់ឡើយ ព្រោះផ្លូវនេះគេទុកឲ្យខូចវែងគួរសមដែរ រហូតដល់ក្តីតាកុយឯណោះ ល្មមសមដែល លោកអ្នកអាចជិះលោត  ឆាបលេងតាមទំនើងចិត្ត ហើយច្បាស់ជាឆ្អែតលែងស្តាយក្រោយថា អស់ទៅលឿនពេកទៀតឡើយ។

លោកអ្នកគេចគ្រលុកមួយ កុំភ័យថាខ្លាចខុសគ្រលុកមួយទៀត ព្រោះនៅទីណាក៏មានគ្រលុកដែរ លោកអ្នកមិនបាច់ចាំគេចរក គ្រលុកទេ គ្រាន់តែជិះត្រង់ធម្មតាទេ លោកអ្នកនឹងបានស្គាល់រសជាតិគ្រលុកយ៉ាងគ្រប់គ្រាន់។

ចុះបើជិះកាត់ផ្លូវនេះម្តងហើយ ជក់ចិត្តសប្បាយពេក ចង់សាកល្បងម្តងទៀត តើលោកអ្នកត្រូវធ្វើយ៉ាងណា? កុំបារម្ភ ទីលានហ្វឹក ហ្វឺនការបើកបរនេះ ជាកន្លែងឥតថ្លៃទេ លោកអ្នកអាចជិះកាត់ម្តងហើយម្តងទៀត តាមអំពើចិត្តចុះ។

សម្បត្តិខ្មែរ

ដាក់ប្រកាស ដោយ ៖ sambatkhmer | ខែ​ឧសភា 15, 2012

ហ៊ុនសែនស្តោះទឹកមាត់ដាក់គោលនយោបាយគ្រឿងស្រវឹង


វាពិតជាគួរឲ្យស្រក់ទឹកភ្នែកចុកទ្រូង សម្រាប់អង្គការក្រៅរដ្ឋាភិបាលនានា ដែលកន្លងមក ជាច្រើនឆ្នាំ បានប្រជុំគ្នាជារៀងរាល់ខែ ដឹកនាំដោយអង្គការ ភីឌីភី ដើម្បីស្វែងរកផលប៉ះ ពាល់នៃគ្រឿងស្រវឹង ព្រមទាំងបានព្យាយាមចូលរួមតាក់តែងគោលនយោបាយ ដើម្បី ប្រឆាំងគ្រឿងស្រវឹង ដែលក្រុមអង្គការទាំងនោះហៅថា ជាមេរោគបំផ្លាញសង្គម។

គេបានផ្សព្វផ្សាយ ដោយគ្រប់ធីដើម្បីឲ្យមហាជនទាំងឡាយ ទទួលស្គាល់គ្រោះថ្នាក់នៃ គ្រឿងស្រវឹង ដូចជាសិក្ខាសាលា ការជួបប្រុជុំ ឬក៏តស៊ូមតិជាមួយស្ថាប័នពាក់ព័ន្ធជាដើម។

មួយរយៈមុន ការតស៊ូ បានឈានទៅដល់ចំណុចថា ដើម្បីឲ្យគ្រប់គ្រងគ្រឿងស្រវឹងបាន ល្អ ទាល់តែជម្រុញឲ្យរដ្ឋាភិបាល ចេញគោនយោបាយមួយច្បាស់លាស់។ ចលនាប្រឆាំង គ្រឿងស្រវឹង បានផុសផុលគួរសម រហូតដល់ឲ្យលោកកែបជុតិមា សម្រេចថា នឹងមិនអ នុញ្ញាតឲ្យគ្រឿងស្រវឹង ប្រើប៉ាណូធំៗនៅរាជធានី ដើម្បីផ្សាយទេ ។

ការសម្រេចចិត្តរបស់លោកកែបជុតិមា ធ្វើឲ្យក្រុមតស៊ូមតិញញឹមបិទមាត់មិនជិត ព្រោះ បំណងរបស់គេ ទទួលបានផ្លែផ្កា។ ប៉ុន្តែសេចក្តីរីករាយនេះមិនទាន់បានប៉ុន្មានថ្ងៃផង ពួកគេក៏ចុកទ្រូងខ្ទោកៗនិយាយលែងចេញ ដោយអារម្មណ៍ខូចចិត្ត បន្ទាប់ពីលោកហ៊ុន សែនសម្រេចចិត្ត រក្សាឲ្យក្រុមហ៊ុននៅប្រើស្លាកនោះផ្សាយដដែល។

ខណៈដែលលោកហ៊ុនសែនសម្រេចបែបនេះ លោកកែបជុតិមា ដែលជាអាជ្ញាធរទីមួយ ដែលបានទទួលស្គាល់ផលប៉ះពាល់នៃគ្រឿងស្រវឹង ក៏លិបក្បាលដូចអណ្តើកលែង ហ៊ានមាត់ ព្រោះខ្លាចបាត់តំណែង ហើយដល់ពេលចេញ បានត្រឹមតែឳនក្បាលញ៉បៗ សើចហេះៗចំពោះមុខលោកហ៊ុនសែន ដោយនិយាយថា សម្តេចនិយាយត្រូវ ខ្ញុំល្ងង់មែន តែប៉ុណ្ណោះ។

ការខកចិត្តនៃក្រុមអ្នកតស៊ូមតិបានបន្តមកដល់សព្វថ្ងៃ ដោយមិនដឹងថ្ងៃណាទើបមាន សង្ឃឹមឡើងវិញ មិនតែប៉ុណ្ណោះ ពន្លឺនៃការកកើតគោលនយោបាយ មិនត្រឹមតែគ្មានសោះ ប៉ុណ្ណោះទេ ថែមទាំងថ្មីៗនេះ ក្នុងឳកាសសម្ភោធរោងចក្រស្រាបៀរកម្ពុជា លោកហ៊ុនសែន បានស្តោះទឹកមួយមួយឆែត បន្ថែមលើការសំពងលើកមុន ដោយគាត់ បាននិយាយថា៖ ខ្មែរអ៊ើយ ប្រឹងផឹកគ្រឿងស្រវឹងទៅ ទើបជាការជួយជាតិ ព្រោះពេលបង ប្អូនផឹក រដ្ឋនឹងបានលុយ ៣០ភាគរយនៃលុយដែលក្រុមហ៊ុនរកបាន មានន័យថាបើបៀរ លក់ចេញមួយកំប៉ុង១០០០រៀល គឺបានទៅរដ្ឋ៣០០រៀលទៅហើយ។

គ្រាន់តែមួយដំបងលើកមុន អួលដើមទ្រូងនិយាយលែងចេញទៅហើយ សម្រាប់អ្នកណា ដែលណែនាំគេថា គ្រឿងស្រវឹងនាំគ្រោះថ្នាក់ តែទឹកមាត់លោកហ៊ុនសែនមួយឆែតទៀត នេះ មិនត្រឹមតែធ្វើឲ្យពួកគេ ចុចរហូតនិយាយលែងចេញនោះទេ ថែមទាំងក្លាយជាថ្នាំប៉ូវ ទេពចំពោះអ្នកគ្រិនថ្លើមទាំងឡាយ ក្នុងការធ្វើជាសារ ដើម្បីវាយបកទៅអ្នកទូន្មានពួកគេ ទៀងផង។

អូយ ចុកណាស់!

សម្បត្តិខ្មែរ

ដាក់ប្រកាស ដោយ ៖ sambatkhmer | ខែ​ឧសភា 7, 2012

រដ្ឋាភិបាលដើរដល់ផ្លូវភូតច្រើនចាញ់អាត្មា?


គណកម្មការចម្រុះជាអ្នកភូតចុងក្រោយឬ?

គ្រាន់តែមួយភ្លែតកុហក់ពីរដង លើកក្រោយទោះជាបង្ខំចិត្តជឿ ក៏ចិត្តវានៅមិនជឿដែរ ព្រោះវាឆ្អែតនឹងពាក្យកុហក់ទៅហើយ។

មកដល់ពេលនេះ កេរឈ្មោះមន្រ្តីយុត្តិធម៌កម្ពូជា បានធ្លាក់ដល់បាទជើងពលរដ្ឋដោយពិតៗ គឺមានន័យថា សម្តីទាំងនោះត្រូវ បានគេចាត់ទុក្ខដូចជាសម្តីឡេះឡោះរបស់កូនក្មេង គេលែងយកជាការ គេលែងជឿ គេលែងឲ្យតម្លៃ។

ការបកស្រាយខុសៗគ្នាជាបន្តបន្ទាប់ ក្នុងរយៈពេលមួយប៉ព្រិចភ្នែក នាំឲ្យពលរដ្ឋខ្មែរពិបាកជឿខ្លាំងណាស់ ពិបាកជឿរហូតដល់ ជឿលែងបាន ទោះជាត្រូវអង្វរចិត្តខ្លួនឯងក៏ដោយចុះ។

តើមួយរយៈនេះ រដ្ឋាភិបាលបានកុហក់អ្វីខ្លះ?

គ្រាន់តែរឿងឈុតវុទ្ធីមួយ រដ្ឋាភិបាលកុហក់៣ដងរួចជាស្រេច ។

តើគេកុហក់យ៉ាងម៉េចខ្លះ បានជាពលរដ្ឋលែងជឿបែបនេះ??

១-កុហក់លើកទីមួយដែលសមតិចៗ

ការកុហក់លើកទី១មានដូចតទៅនេះ៖

-លោកឈុត វុទ្ធី ត្រូវបានលោកអ៊ិត រតនាបាញ់សម្លាប់ 

-លោក អ៊ិត រតនា បានស្លាប់ ដោយសារផ្លាតគ្រាប់មកលើខ្លួនឯង

-លោក ឈុតវុទ្ធីមានកាំភ្លើងខ្លីមួយដើម

ការកុហក់លើកទីមួយនេះ ត្រូវបានពលរដ្ឋខ្មែរសើចឡើងចង់ជ្រុះធ្មេញ ព្រោះរបៀបកុហក់នេះ វាអន់ពេក ដោយគាត់គិតថា ដល់ កុហក់វាមិនសមពេកបែបនេះ ទោះជាគាត់ខំជឿយ៉ាងណា ក៏ពិបាកនឹងជឿដែរ។ ដោយរកអ្នកជឿមិនបានសោះ អ្នកកុហក់ដ៏អត់ ជំនាញនោះក៏ខកចិត្ត ក្រោមពាក្យវាប្រហារដ៏គួរឲ្យអាមាសពីពរដ្ឋខ្លួនឯង។ តើចំណុចនេះគេវាយប្រហារយ៉ាងម៉េច?

ចំណុចដែលមិនគួរឲ្យជឿក្នុងចំណុចកុហក់លើកទីមួយ ត្រូវបានគេរិះគន់ត្រង់ហេតុផលថា គ្រាប់កំភ្លើងបានផ្លាតចេញពីឡានទៅ សម្លាប់ម្ចាស់កាំភ្លើងវិញ គេបកស្រាយថា គ្រាប់កាំភ្លើងមានកំលាំងខ្លាំង វានឹងមិនផ្លាតដោយសារឡានដែលទន់បែបនេះទេ ព្រោះឡាននេះជាឡានធម្មតា មិនមែនឡានទាហាន ហើយអ្វីដែលពិបាកបំផុតនោះគឺ លោក អ៊ិនរតនា នៅឈរពីមុខឡាន ដូច្នេះ បើគាត់បាញ់ មុខតែបាញ់ទម្លាយកញ្ចក់ ហើយកញ្ជាក់រថយន្តធម្មតាឯណា ដែលអាចរុញគ្រាប់កាំភ្លើងឲ្យផ្លាតទៅវិញរួច នោះ?

ម្យ៉ាងទៀត បើទោះជាគ្រាប់កាំភ្លើងផ្លាតមែន ដោយសាររថយន្តវាមាំ ក៏មិនផ្លាតបកក្រោយដែរ វាមុខតែផ្លាតទៅចំហៀង ដូច្នេះ វា រិតតែជាហេតុផលមួយទៀត សម្រាប់ដាក់ចម្ងល់ថា រឿងដែលមន្រ្តីរដ្ឋាភិបាលប្រាប់ទាក់ទងលោកឈុត វុទ្ធីលើកនេះ គឺកុហក់សុទ្ធសាទ ហើយជំនាញការកុហក់នោះ គឺអន់ទៀតផង។

២-ការកុហក់លើកទី២

បន្ទាប់ពីការកុហក់លើកទី១បរាជ័យ លើកនេះមិនត្រឹមតែមន្រ្តីរាជអាវុធហត្ថខេត្តកោះកុងទេ ដើម្បីកុហក់ឲ្យគេជឿ គេបានបបួល ដល់លោកសៅសុខាម្នាក់ទៀត ឲ្យចូលរួមកុហក់ ដោយគេកុហក់ដូចតទៅនេះ។

-ឈុតវុទ្ធិ និងកងរាជអាវុធហត្ថឈ្មោះប្រកែកគ្នាទុកដដែល

-លោកអ៊ិនរតនាសម្លាប់លោកឈុត វុទ្ធីទុកដដែល

-ប៉ុន្តែ ការសម្លាប់របស់លោក អ៊ិត រតនា ត្រូវបានប្តូររបៀបវិញ គេចាប់ផ្តើមថា អ៊ិន រតនាសម្លាប់មិនមែនផ្លាតគ្រាប់កាំភ្លើងទេ គឺ ដោយសារការគាត់ដឹងកំហុសដែលគាត់បានធ្វើខុស ហើយក៏បាញ់សម្លាប់ខ្លួនឯង

ការកុហក់លើកទីពីរ នាំឲ្យគេកាន់តែសើច ព្រោះកុហក់លើកនេះថាឲ្យសម តែវារិតតែមិនសម អ្វីដែលមិនគួរឲ្យសមនោះគឺ ត្រង់ចំណុចលោកអ៊ិន រតនាបាញ់សម្លាប់ខ្លួនឯង ដោយហេតុផលមិនសមមួយចំនួនដូចតទៅនេះ។

-ធម្មជាតិបើលោកអ៊ិនរតនាជាអ្នកហ៊ានតាំងចិត្តទៅឈរឈ្មោះដើម្បីការពាររឿងឈើដែលពលរដ្ឋចាត់ទុកជារឿងឧក្រិដ្ឋ គាត់មុខ តែមិនមែនជាជនដែលមានមនសិការ រហូតដល់នឹកឃើញតូចចិត្តក្នុងការសម្លាប់គេ ហើយសម្លាប់ខ្លួនឯងឡើយ។

-កាំភ្លើងដែលលោកអ៊ិត រតនាកាន់បាញ់ គឺកំាភ្លើងវែង ដូច្នេះគាត់មិនងាយនឹងកាន់បាញ់ទ្រូងខ្លួនឯងណាស់ គេថា បើកុហក់ថា បាញ់ចំចង្កាពីក្រោយ ទើបគួរឲ្យជឿខ្លះ។

-កាំភ្លើងវែងជាការហក់មួយតែ រឿងមួយទៀត គឺគាត់បាញ់ដល់ទៅពីគ្រាប់ ធម្មតា បាញ់តែមួយគាប់ចំទ្រូង គឺចុកចាប់អស់កំលាំង លែងមានសតិទៅហើយមានកំលាំងឯណា កាន់កាំភ្លើងវែងដ៏ពិបាកបាញ់មួយគ្រាប់ទៀត?

-រឿងមួយទៀត អ្នកដែលមកជាមួយ ពេលឺលោក ឈុត វុទ្ធី ត្រូវលោកអ៊ិត រតនាបាញ់ គេមុខតែមកជិតលោកអ៊ិតរតនា ហើយបើ គេមកជិត គេមុខតែមិនបណ្តោយឲ្យលោកអ៊ិត រតនាសម្លាប់ខ្លួនឡើយ។

ចំណុចកុហក់ដ៏អន់ៗបែបនេះ ធ្វើឲ្យលោកសៅសុខា លាក់មុខដូចអណ្តើកដល់ពេលនេះ លែងហ៊ានចេញស្តីចំពោះមុខអ្នកសារ ព័ត៌ ។ ពលរដ្ឋចាប់ផ្តើមមានអារម្មណ៍លេងសើចចំពោះតម្លៃនៃអាជ្ញាធរ ពួកគាត់សើចជាកំប្លែង លែងជឿអ្វីទាំងអស់ ពេលនោះ ដើម្បីឲ្យគេជឿ រដ្ឋាភិបាលក៏ចេញមុខដើម្បីដោះស្រាយ ដោយបង្កើតក្រុមចម្រុះមួយដែលមានសមាជិកសុទ្ធតែមកពីរដ្ឋាភិបាល។

ការបង្កើតក្រុមចម្រុះ ប្រហែលជាធ្វើឲ្យកងរាជអាវុធហត្ថខេត្តកោះកុងភ័យបះសក់ អាជ្ញាធរកោះកុងចាប់ផ្តើមប្តូររបៀបកុហក់ម្តង ទៀត ដោយលើកនេះមានដូចតទៅ។

៣-ការកុហក់លើកទី៣

-លោក ឈុត វុទ្ធី ត្រូវលោកអ៊ិនរតនាសម្លាប់ ទុកដដែល

-លោក អ៊ិន រតនាត្រូវគ្រាប់ផ្លាតលើលុបចោល

-លោកអ៊ិន រតនាតូចចិត្តសម្លាប់ខ្លួនឯងលុបចោល

-ថែមតួម្នាក់ ឈ្មោះ រ៉ាន់បូរ័ត្ន ដោយដើរតួជាអ្នកបាញ់សម្លាប់លោក អ៊ិន រតនា ដោយសម្អាងថា លោក រ៉ាន់បូរ័ត្ន ទៅដណ្តើម កាំភ្លើងពី អ៊ិន រតនា ហើយក៏បានរាកៃបាញ់ចំលោក អ៊ិនរតនាពីរគ្រាប់ស្លាប់ទៅ។

សំណួរដ៏ឆោតមួយបានសួរឡើងថា ធម្មតាលោក អ៊ិន រតនាបាញ់ គឺគាត់កាន់ខាងបង់ ដូច្នេះលោក រ៉ាន់ បូរ័ត្នមកដណ្តើម មុខតែដើម្បីខាងចុងកាំភ្លើង ហេតុអ្វីមិនរាកៃ ត្រូវលោក រ៉ាន់ប៊ុនរ័ត្ន បែជា មកត្រូវលោក អ៊ិត រតនាទៅវិញ?

ការកុហក់លោកទីបីនេះ សង្ឃឹមថា ទំនងអាចជឿបានតែវានៅតែគ្មានសំណាងសម្រាប់អ្នកកុហក់ទាំងនោះ ព្រោះពលរដ្ឋនៅតែ មិនជឿ។ អ្វីដែលគួរឲ្យកត់សំគាល់បំផុតនោះគឺ ហេតុអ្វីបានជា កងរាជអាវុធហត្ថ ប្រញាប់ដាក់តួថ្មីម្ល៉េះ ខណៈដែលគាត់ដឹងថា គណកម្មការចម្រុះមុខតែទៅហើយនោះ? ហេតុអ្វីបានជាគាត់ប្រញាប់ចាប់មុនពេលគណកម្មការនោះទៅដល់?

នេះជាចម្ងល់ដែលនាមឲ្យកើតការសង្ស័យបន្តរឿងនេះ ហើយនាំឲ្យគេជឿថា រឿងនេះមុខតែកុហក់ទៀតមិនខាន។

ដើម្បីគាំទ្រកុហក់លើកទី៣នេះ គណកម្មការចម្រុះ បានគាំទ្រការកុហក់លើកទី៣នេះថាជាការពិត ប៉ន្តែពេលនេះ ពលរដ្ឋខ្មែរ នៅតែសើចចម្អក ហើយនិយាយដោយលេងសើចថា កុហក់នៅតែមិនសម កហក់ច្រើនចាញ់អាត្មាហើយ។

តើថ្ងៃមុខទៀត មានការកុហក់ផ្សេងឬទេ? បើកុហក់លើកក្រោយមានមែន តើសង្ឃឹមថា កុហក់សមគួរឲ្យជឿទេ?

សម្បត្តិខ្មែរ

ដាក់ប្រកាស ដោយ ៖ sambatkhmer | ខែ​មេសា 28, 2012

រឿងឈុតវុទ្ធីត្រូវបានសន្និដ្ឋានយ៉ាងតន់ហន់


ធម្មតារឿងឧក្រិដ្ឋ ច្បាប់តម្រូវឲ្យស្រាវជ្រាវយ៉ាងល្អិតល្ងន់ មុននឹងឈានដល់ការសន្និដ្ខានថា រឿងនេះវាយ៉ាងនេះឬយ៉ាងនោះ អ្វី ដែលគួរឲ្យសង្ស័យបំផុតនោះគឺ ជនដែលបានសម្លាប់លោកឈុតវុទ្ធីនោះគឺ បានស្លាប់រួចទៅហើយ ដូច្នេះក្រៅពីសម្តៅរបស់ទា ហានដែលទៅជាមួយលោកអិន រតនាហើយដែលសុទ្ធតែមានអាវុធគ្រប់ដៃនោះ គឺគ្មានអ្វីទៀតទេ។

តើសម្តៅរបស់ក្រុមទាហានដែលឈរមើលការសម្លាប់គ្នារវាងលោកឈុតវុទ្ធី និងលោកអិនរតនានោះ ពិតជាភស្តុតាងឯកដែល អាចសន្និដ្ឋានបានរឿងឧក្រិដ្ឋបានមួយរយភាគរយមែនទេ?។

អ្វីដែលគួរឲ្យកត់សំគាល់នោះគឺ ព្រះរាជអាជ្ញា និង ក្រុមកោសល្យវិច្ច័យប្រញាប់ប្រញាល់ចេញការកាសន្និដ្ឋានណាស់ ដែលការ ប្រញាប់នេះ ហាក់ដូចជាមានបំណងធ្វើឲ្យរឿងនេះឆាប់បានត្រជាក់ទៅវិញ។

រឿងមួយដែលធ្វើឲ្យមនុស្សឆ្ងល់បំផុតនោះគឺ រឿងដែលកាសែតឌឹខេមបូឌៀដេលីចេញផ្សាយ ហើយដែលគ្មានអ្នកណាចេញ ផ្សាយសូម្បីតែរបាយការណ៍របស់អ្នកស៊ើបអង្កេតនោះគឺ គ្មានអ្នកណាបានបើកកកាយទេថាតើទាហានដែលមកជាមួយលោក អិនមរនានោះឈ្មោះអីខ្លះ មានតួនាទីអ្វីខ្លះ ហើយទាហានដំបូងដែលនៅរារាំងលោកឈុត វុទ្ធីនិងអ្នកកាសែតនោះឈ្មោះអី ធ្វើការ នៅស្ថាប័នណា ហើយហេតុអ្វីបានជាពួកគេបណ្តោយឲ្យលោកអិនរតនាបាញ់តេម្នាក់ឯង ហើយបណ្តោយឲ្យគាត់បាញ់ សម្លាប់ខ្លនឯង នៅខណៈដែលគាត់មានកាំភ្លើងវែង ដែលពិបាកខ្លាំងណាស់ បើសិនជាគាត់ត្រូវលើកបាញ់ចំទ្រូងខ្លួនឯង។

មែនហើយ AK47 បើមនុស្សម្នាក់ដាក់ស្វាយទល់ដីបាញ់ក្រោមចង្កាខ្លួនឯង ទំនងអាចទៅរួច តែបើកាន់ដាក់ស្វាយទៅមុខ ហើយ កេះកៃបាញ់ទ្រូងខ្លួនឯង គឺដៃនឹងផុតកៃមិនខាន ហើយបើគាត់បាញ់ខ្លួនឯងគាត់ច្បាស់ជាត្រូវចំណាយពេលដើម្បីឈោងដើម្បី កេះកៃ ពេលដែលគាត់ឈោងកេះកៃបាញ់សម្លាប់ខ្លួនឯងនោះ ហេតុអីបានជាទាហាន និងកងរាជអាវុធហត្ថផ្សេងទៀតមិនឃាត់ ដោយសុខចិត្តបណ្តោយឲ្យគ្នាគាត់សម្លាប់ខ្លួនយ៉ាងជោគជ័យនោះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ ការជ្រើសរើសយកកន្លែងសម្លាប់ខ្លនរបស់លោក អិនរតនា ធម្មតាអ្នកណាក៏ដឹង ដែលថា មនុស្សយើងបើបាញ់បំបែកក្បាលសម្លាប់ខ្លួនឯង ប្រហែលជាងាយស្លាប់ជាង ព្រោះការសម្លាប់ខ្លួនខុសពីនេះ មួយគ្រាប់ អាចមិនស្លាប់ ហើយបើមិនស្លាប់ មនុស្សម្នាក់ពិតជាពិបាកណាស់ ដែលបាញ់ទ្រូងខ្លួនមួយគ្រាប់ហើយ នៅមានសមត្ថភាពបាញ់ មួយគ្រាប់ទៀតចំទ្រូងនោះ ។

ការលើកឡើងដូចខាងលើនេះ នាមឲ្យសង្ស័យថា តើទាំងលោកឈុតវុទ្ធី និងលោក អិនរតនា ពិតជាស្លាប់ដូចព្រះរាជអជ្ញាថ្លែង មែនទេ?

អ្វីដែលគួរឲ្យគាត់សំគាល់មួយទៀតនោះគឺ ពេលដែលលោក ឈុតវុទ្ធីត្រូវគេបាញ់ លោកអិន រតនាបានមកឈរនៅពីមុខ បើលោក អិនរតនាបាញ់ ពេលគាត់លើកកំភ្លើងបាញ់ ម៉េចក៏អ្នកទាំងបីមិនជ្រួលច្របល់ ហេតុអីបានជាពេលគ្រាប់កំភ្លើងទម្លុះកញ្ចាក់ឡានហើយ ទើបផនបុប្ផានិងអ្នកកាសែតបរទេសដឹងបែបនេះ ឬមួយក៏មានអ្នកទីបី ជាអ្នកបាញ់?

សំណួរខាងលើ គ្រាន់តែស្ថិតនៅក្នុងការសង្ស័យប៉ុណ្ណោះ។

សម្បត្តិខ្មែរ

អត្ថបទ​ចាស់​ជាង​នេះ​ »

ចំណាត់ក្រុម

តាមដាន

Get every new post delivered to your Inbox.